រៀបរៀងដោយ គីម ស៊ីដដាវីស


អំពីអ្នកនិពន្ធ
អំពីអ្នកនិពន្ធ
លោកស្រី គីម ស៊ីដដាវីស គឺជាគ្រូកម្រិតឧត្តមសិក្សានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកស្រីធ្លាប់បង្រៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យពុទ្ធិសាស្រ្ត តាំងពីឆ្នាំ ២០០៦។ ដោយការបង្រៀននៅសាកលវិទ្យាល័យទាំងអស់នេះ លោកស្រី គីម ស៊ីដដាវីស មានចំណេះដឹងទូលំទូលាយក្នុងវិស័យគ្រប់គ្រងដោយផ្តោតលើជំនាញជាក់លាក់មួយចំនួនដូចជា៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងលើឥរិយាបថបុគ្គលិកក្នុងស្ថាប័ន និងជំនាញទន់។
លើសពីនេះទៀត លោកស្រី គីម ស៊ីដដាវីស គឺជាអ្នកសរសេរប្លុកនៅលើបណ្តាញសង្គមដោយប្រើប្រាស់បណ្តាញ Facebook Instagram (IG) និងYouTube ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ ដល់យុវជន និងជាពិសេសជាមួយនិស្សិតតាមសាកលវិទ្យាល័យនានា។ លោកស្រី គីម ស៊ីដដាវីស ក៏ជាគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈដែលភាគច្រើនត្រូវបានជ្រើសរើសដោយទីភ្នាក់ងាររដ្ឋាភិបាល មិនថាតាមក្រសួង មន្ទី ឬ តាមនាយកដ្ឋានផ្សេងៗជាដើម ដើម្បីពង្រឹងសមត្ថភាពនិងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ។ ហើយ ជារឿយៗលោកស្រីត្រូវបានអញ្ជើញឱ្យចូលរួមសិក្ខាសាលាផ្សេងៗ ដើម្បីធ្វើជាវាគ្មិនដោយផ្តោតទៅលើប្រធានបទដែលទាក់ទងនឹងការសិក្សា ការងារ និងការអភិវឌន្ឍន៍ខ្លួន។


.png)
.png)
